ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អនាគត​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​គ្រា​ ដែល​បរិយាកាស​នយោបាយ​កំពុង​អាប់​អួរ

សំឡេង ០៩:៥៥
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។

គណបក្ស​សង្រ្គោះ​ជាតិ​កំពុង​រៀបចំ​ផែនការ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថានការ​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ ដែល​អាច​ឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដោយ​ស្មើ​ភាព។ ប៉ុន្តែ​គម្រោង​ធ្វើ​បាតុ​កម្ម​នេះ ត្រូវ​រង​ការ​ព្រមាន​ខ្លាំង​ៗ​ពី​រដ្ឋ​អំណាច​ខែ្មរ​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​នឹង​បង្ក្រាប​ជា​ដាច់​ខាត។ ម្ខាង​ព្រមាន​ប្រើ​កម្លាំង​មហាជន រី​ឯ​ម្ខាង​ទៀត​គំរាម​ប្រើ​កម្លាំង​យោធា​បង្រ្កាប​ដូច្នេះ បើ​កម្លាំង​ខ្មែរ​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​នោះ តើ​អនាគត​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា?