ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហា​ព្រំ​ដែន​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​រងការ​ចោទ​ថា​មាន​ទោស​ក្បត់​ជាតិ

សំឡេង ០៩:២៨
លោក ហុង សុខហួរ​ ប្រធាន​​គណៈកម្មការ​​អង្កេត​​ បោស​​សម្អាត​​ និង​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នៃ​​ព្រឹទ្ធសភា​​ បាន​ធ្វើ​ការ​​បង្ហាញ​​​ពី​​ផែនទី​​របស់​កម្ពុជា។​
លោក ហុង សុខហួរ​ ប្រធាន​​គណៈកម្មការ​​អង្កេត​​ បោស​​សម្អាត​​ និង​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នៃ​​ព្រឹទ្ធសភា​​ បាន​ធ្វើ​ការ​​បង្ហាញ​​​ពី​​ផែនទី​​របស់​កម្ពុជា។​ RFI/ Siv Channa

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ ​នូវ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​និង​វៀតណាម ដោយ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេសប៊ុក​ ជា​ដើម​ចម​នៃ​ការ​តំលើង​សម្លេង​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​ជា​ថ្មី នៅ​ក្នុង​ឱកាស​ដែល​លោក​ចែក​សញ្ញាបត្រ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដល់​និស្សិត​សកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។ ដោយ​ចាត់​ទុកថា​ជា​រឿង​ធ្ងន់ធ្ងរ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក​ហុង សុខហួរ ភា្លម​ៗ​មិន​ទុក​យូរ ក៏​ប៉ុន្តែ​រងការ​រិះគន់​ថា​ជា​ល្បែង​នយោបាយ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​បញ្ហា​ព្រំដែន និង​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI