អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទាំង​សង្គម​ស៊ីវិ​ល ​ទាំង​មន្ត្រី​បក្ស​ប្រឆាំង ​សង្ឃឹម​លើ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន​

សំឡេង ១០:៣៩
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ដោយ៖ ញឹម សុផល
១៥ នាទី

បន្ទាប់​ពី​វិល​ត្រឡប់​ពី​ប្រទេស​បារាំង ​ទី​ដែល​គណប្រតិភូ​ខ្មែរ​បញ្ចប់​ទស្សនៈ​កិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​បី​ថ្ងៃ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​បែប​ស្រងូត​ស្រងាត់​តែ​មាន​​លក្ខណៈ​ ​ម៉ឺងម៉ាត់​​​​ទាក់​ទង​​​ទៅនឹង​​កា​រ​​ប្រើ​​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។​ សុន្ទរកថា​ដ៏​កំរ​មាន​រយៈ​ពេល​តែ​ជាង​១​០​នាទី​ប៉ុណ្ណោះ ​ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ចង់​បង្ហាញ​ ភាព​ស្ងប់ស្ងាត់​របស់​លោក​ហ៊ុន សែន ​សម្រាប់​ប្រទេសជា​តិ​និង​ប្រជាជន​ បន្ទាប់​ពី​ភាព​ក្តុងក្តាំង​តាម​រយៈ​ការ​ធ្វើបា​តុកម្ម​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ចុង​សប្តាហ៍​មុន​និង​ដើម​សប្តាហ៍​នេះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ