ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​នូវ​សកម្មភាព​ជា​បុគ្គល​ជាមួយ​ទណ្ឌិត អាច​ធានា​សុវត្ថិភាព​បក្ស​ប្រឆាំង​ពី​ច្បាប់​បាន​ដែរ​ឫ​ទេ?

សំឡេង ១០:០៧
គណបក្ស​សង្គ្រោះ​ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ

ម្សិល​មិញ បក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​មួយ​ដោយ​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​រាល់​ទង្វើ​របស់​បុគ្គល​ណា​ដែល​មិន​មែន​ជា​សេចក្តី​សម្រេច​របស់​គណបក្ស​ដែល​លួច​ទាក់​ទង​ជាមួយ​ទណ្ឌិត​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​បក្ស​នយោបាយ​ថ្មី។ បើ​តាម​បក្ស​ប្រឆាំង នេះ​គឺ​ដើម្បី​បង្ការ​ទុក​ជា​មុន​សម្រាប់​ទប់​ទល់​នឹង​ច្បាប់​ថ្មី។ ប៉ុន្តែ​មន្រ្តី​ច្បាប់​នៃ​ក្រសួង​យុត្តិធម៌​វិញ បាន​បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​នេះ​មិន​មាន​តម្លៃ​គតិយុត្តិ​ឡើយ។ ដូច្នេះ​បើ​តាម​តុលាការ​រក​ឃើញ​ថា បុគ្គល​ណា​ល្មើស​ច្បាប់​ហើយ​មាន​ទាក់​ទង​នឹង​បក្ស​សង្រ្គោះ​ជាតិ នោះ​បក្ស​ប្រឆាំង​នឹង​មិន​អាច​គេច​ផុត​ពី​ច្បាប់​ទេ។