កម្ពុជា

លោក ​កៅ គឹមហួន​​៖​​ ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ជា​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ទៅ​លើ​នយោបាយ​ការទូត​ជា​ពហុភាគី

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី fb

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ​បាន​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ​បន្ទាប់​ពី​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣ ​លើ​ទឹក​ដី​អាមេរិក​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ​កន្លង​ទៅ​នេះ​។ លោក ​កៅ គឹមហួន ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត ​បន្ទាប់​ពី​គណៈប្រតិភូ​កម្ពុជា​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ផ្តោត​ទៅ​លើ​ការងារ​ចំនួន​៣​ផ្នែក ​គឺ​ទី​១ ​ពាក់ព័ន្ធ​នឹង​ការងារ​ការទូត​ពហុភាគី ​ទី​២ ​គឺ​ជំនួប ​ទ្វេរ​ភាគី ​និង​ទី​៣ ​ការ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ ​នៅ​អាមេរិក ​និង​មក​ពី​កាណាដា​។ ​ក្រៅ​ពី​លើក​ឡើង​ពី​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​មួយចំនួន ​និង​ក្រុមហ៊ុន​អាមេរិក ​លោក ​កៅ គឹម​ហ៊ួ​ន ​បាន​ល​ម្អិ​ត​ពី​ជំនួប​រវាង​លោក ​ហ៊ុន សែន ​និង​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ​António Guterres ​លើ​កិច្ច​ព្រមព្រៀង​បន្ត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ រ​យៈ​ពេល​២​ឆ្នាំ​ទៀត​។ ​ទី​២ ​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​រឿង​សាលាក្តី​ខ្មែរ​ក្រហម ​និង​ទី​៣ ​ជុំវិញ​ការ​ចូលរួម​របស់​កង​កម្លាំង​កម្ពុជា ​នៅ​ក្នុង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​តិ​។ ​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ ​លោក ​កៅ គឹមហួន៖