ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជម្លោះ​អ្នក​កាសែត និង​មន្ត្រី៖ ការ​មិន​យល់​គ្នា

សំឡេង ០៨:៥៨
រូបភាពតំណាង៖ ក្រុម​អ្នកកាសែត​យកព័ត៌​មានពី​ការប្រជុំ​សភា​ នា​ពេល​កន្លង​មក។
រូបភាពតំណាង៖ ក្រុម​អ្នកកាសែត​យកព័ត៌​មានពី​ការប្រជុំ​សភា​ នា​ពេល​កន្លង​មក។ Kem Gunawadh

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ កាល​ពី​ថ្ងៃ​ទី ០៦ បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​មន្ត្រី​នគរបាល​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បណ្តេញ​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ចូល​ក្នុង​តុលាការ ដើម្បី​ផ្តិត​យក​ព័ត៌មាន។ សម្រាប់​រដ្ឋ​មន្ត្រី​រូប​នេះ តុលាការ គួរ​តែ​ប្រើប្រាស់​ពាក្យ​សមរម្យ ឬ​កាយ​វិការ​សមរម្យ​ចំពោះ​អ្នក​សារព័ត៌មាន។ យ៉ាងណា​ក៏​ដោយ អ្នក​ជំនាញ​សារព័ត៌មាន​នៅ​កម្ពុជា​បាន​មើល​ឃើញ​ថា ភាព​ប្រទាំង​ប្រទើស​រវាង​អ្នក​សារព័ត៌មាន និង​អាជ្ញាធរ គឺ​ដោយសារ​តែ​ការ​មិន​យល់​កិច្ចការ​គ្នា​ ដែល​ត្រូវ​តែ​សិក្សា​បន្ថែម​ ដើម្បី​បញ្ចប់​ភាព​មិន​ប្រក្រតី​នេះ។