អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​២៤​ឆ្នាំ​មក​នេះ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​គោរព​ពេញ​លេញ​ដែរ​ឬ​ទេ?

សំឡេង ១១:៥៥
រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ google
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ឆ្នាំ​២០១៧ គឺ​រយៈ​ពេល​២៤​ឆ្នាំ​គត់​នៃ​អាយុ​កាល​រដ្ឋធម្មនុញ្ញ​កម្ពុជា បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។ ម្សិល​មិញ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​ធានា​ការពារ ការ​គោរព ក៏​ដូច​ជា​បក​ស្រាយ​រដ្ឋធម្មនុញ្ញ បាន​រៀប​ចំ​សន្និសីទ​មួយ​ស្តី​ពី៖ «សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ សន្និសីទ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​អ្នក​នយោបាយ បក្ស​ប្រឆាំង អ្នក​វិភាគ ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន នាំ​គ្នា​បរិហា​ថា រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​អ្នក​មាន​អំណាច​រំលោភ​បំពាន។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គណបក្ស​កាន់​អំណាច​អះ​អាង​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​គោរព​យ៉ាង​ត្រឹម​ត្រូវ​ទៅ​វិញ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ