អ្នកជំនាញ៖ តម្រូវការទីផ្សារក្នុងស្រុក ធ្វើឲ្យទុនវិនិយោគវិស័យសំណង់នៅកម្ពុជាកើនឡើង ទោះជាប្រទេសមហាអំណាច កំពុងមានឱនភាពសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃម្សិលមិញ បានបង្ហាញថា គ្រាន់តែក្នុងខែកក្កដា ឆ្នាំ ២០១៩នេះ ទុនវិនិយោគ ក្នុងវិស័យសំណង់នៅកម្ពុជា មានជាង ១ពាន់លានដុល្លារ លើគម្រោងសាងសង់នៅទូទាំងប្រទេស ចំនួន ៥២៥គម្រោង ដែលនេះកើនឡើងជិត ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ កាលពីឆ្នាំ ២០១៨ ទុនវិនិយោគ មានប្រមាណតែជាង ៨០០លានដុល្លារ និងមានគម្រោងសាង់សង់ចំនួន ៣៣០គម្រោងប៉ុណ្ណោះ។ កំណើននេះ ត្រូវបានក្រសួងរៀបចំដែនដី និងអ្នកជំនាញ យល់ថាជាសញ្ញាវិជ្ជមានក្នុងវិស័យអលនទ្រព្យនៅកម្ពុជា។ ប៉ុន្តែក៏មានចម្ងល់សួរថា ហេតុអ្វីបានជាការវិនិយោគនៅកម្ពុជា បែរជាកើនឡើង ស្របពេលដែលទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងអាមេរិក ដែលជាដៃគូវិនិយោគ កំពុងតែប្រឈមនឹងហានិភ័យឱនភាពសេដ្ឋកិច្ច? ចម្ងល់នេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ច យល់ឃើញថា មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) លើកឡើងថា មានកត្តាធំៗចំនួន ២ ដែលធ្វើឲ្យទុនវិនិយោគនៅកម្ពុជា មានការកើនឡើង ដោយក្នុងនោះ រួមមានកត្តាក្នុង និងក្រៅស្រុក។ តាមលោក សុផល អ្វីដែលពិសេសក្នុងវិស័យអចលទ្រព្យ និងសំណង់ គឺភាពយូរអង្វែង និងងាយគ្រប់គ្រង ដែលជាមូលហេតុធ្វើឲ្យវិនិយោគិន ចូលចិត្តបោះទុនវិនិយោគ ស្ទើរគ្រប់កាលៈទេសៈ ហើយអ្នកវិនិយោគ ក៏មិនខ្លាចក្នុងការប្រឈមនឹងហានិភ័យក្នុងរយៈពេលខ្លីនោះដែរ។
សូមស្តាប់ការលើកឡើងរបស់លោក ច័ន្ទ សុផល រៀបចំជូនដោយសួង សុខភារី៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ