អានតួអត្ថបទ
កម្ពុជា-សង្គម

​មេដឹក​នាំ​សហ​ជីព​៖ ​កម្មករ​សំណង់ ​នៅ​តែ​ប្រឈម​នឹង​ហា​និភ័យ​សុវត្ថិ​ភាព​ការងារ​ដដែល​

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ ​និង​ព្រៃ​ឈើ​កម្ពុជា​
លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ ​និង​ព្រៃ​ឈើ​កម្ពុជា​ FB: Sok Kin
ដោយ៖ ញឹម សុផល
1 នាទី

កម្មករ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ឡើយ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា​។ ការ​លើក​ឡើង​ដូច្នេះ គឺ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ធ្លាក់​បាក់​បន្ទា​កម្ពស់​១៦​ម៉ែត្រ សង្កត់​លើ​កម្មករ​៣នាក់​ស្លាប់ នៅ​ក្នុង​សំណង់​ខុន​ដូរ​មួយ​ស្ថិត​ក្នុង​ខ័ណ្ឌ​ដូន​ពេញ កាល​ពី​សប្តាហ៍​មុន​។ តាម​សហជីព ក្រុម​ហ៊ុន​សំណង់​ធំៗ ដែល​មាន​ឈ្មោះ​បោះ​សម្លេង និង​មាន​ការ​ទទួល​ស្គាល់​ស្តង់​ដារ​សាង​សង់ មិន​សូវ​មាន​បញ្ហា​ប្រឈម​ផ្នែក​សុវត្ថិភាព​សម្រាប់​កម្មករ​ទេ​។ ផ្ទូយ​ទៅ​វិញ​ក្រុម​ហ៊ុន​សាង​សង់ ភាគ​ច្រើន​ជា​រូប​ភាព​ម៉ៅ​ការ​បន្ត គឺ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សុវត្ថិភាព​របស់​កម្មករ​ឡើយ ហើយ​ពាក្យ​ថា «សុវត្ថិភាព​ជា​ចម្បង» នៅ​ក្នុង​ទ្រឹស្តី​សំណង់ ក៏​គ្មាន​ដែរ​។ ក្រៅ​ពី​នេះ លោក សុខ គីន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​សហជីព​របស់​លោក បាន​ទទួល​ដំណឹង​ស្តី​ពី​ការ​បោក​ប្រាស់​ប្រាក់​ឈ្នួល​កម្មករ ពី​សំណាក់​ថៅ​កែ​សំណង់​ម៉ៅ​ការ​បន្ត​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោក សុខ គីន៖

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ