កម្ពុជា-សង្គម

​លោក ម៉ម ប៊ុនហេង អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​បន្ត​ប្រុង​ប្រយ័ត្ន ខណៈ​កម្ពុជា​មិន​ទាន់​មាន​ករណី​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​

ជនជាតិ​ចិន ដែលបានឆ្លងមេរោ​គផ្លូវដង្ហើមថ្មី​ កូរ៉ូណាវីរុស គឺលោក ចា ជិនហូរ ត្រូវបានអនុញ្ញាតឲ្យចា​កចេញពីមន្ទីរពេ​ទ្យខេត្តព្រះ​សីហនុហើយនៅព្រឹ​កថ្ងៃចន្ទនេះ បន្ទាប់​ពីគាត់ត្រូវបានដាក់ឲ្យ​សម្រាកព្យាបា​លដាច់ដោ​យឡែក អស់រយៈពេលប៉ុន្មា​នសប្តាហ៍​កន្លងទៅនេះ។ ការសម្រេ​ចឲ្យលោក ចា ជិនហូរ ចាក​ចេញពីមន្ទី​ពេទ្យបន្ទា​ប់ពីលទ្ធផ​លនៃការធ្វើ​តេស្តសុខភាពលើកទី៣ ដែលប​ង្ហាញថាបុរ​សជនជា​តិចិនរូបនេះ មិនមា​នសញ្ញាវិជ្ជមា​ននៃមេរោ​គកូរ៉ូណាវីរុ​សនេះ​ទៀតទេ។ លោកសា​ស្ត្រាចារ្យវេ​ជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបា​ល បានថ្លែងខ​ណៈលោក ទៅ​ស្វាគមន៍ជ​នជាតិចិន ដែលបាន​អនុញ្ញាតឲ្យ​ចេញពីម​ន្ទីរពេទ្យថា លោកបា​នរៀប​ចំឲ្យលោក ចា ជិនហូរ ត្រលប់ទៅ​ប្រទេសចិ​នវិញ នៅថ្ងៃស្អែក​នេះហើយ។ លោករដ្ឋមន្ត្រី​ បានណែ​នាំឲ្យពលរដ្ឋខ្មែរមានការប្រុ​ងប្រយ័ត្នបន្ថែមទៀ​តជុំវិញបញ្ហា​អនាម័យ ចៀសវា​ងការ​រើសអើង និងផ្សាយព័​ត៌មាន​ពិត បើទោះណា​ជាករណីដំបូ​ងនៃការឆ្ល​ងវីរុសកូរ៉ូណា ត្រូវបា​នបញ្ចប់ពីកម្ពុ​ជាពេល​នេះក៏ដោយ​។ 

ជនជាតិចិន ដែលបានឆ្លងមេរោគផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស គឺលោក ចា ជិនហូរ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ
ជនជាតិចិន ដែលបានឆ្លងមេរោគផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស គឺលោក ចា ជិនហូរ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ @FB
ផ្សាយពាណិជ្ជកម្ម

 

សូមស្តាប់ប្រសាសន៍របស់លោក ម៉ម ប៊ុនហេង៖

 

ជាមួ​យគ្នានេះ លោក លី ជា ទីប្រឹក្សាអ​មស្ថានទូត​ចិនប្រចាំនៅ​កម្ពុជា ដែល​មានវត្តមាន​នៅខេត្តព្រះសី​ហនុដែរនោះ បានថ្លែ​ងប្រាប់អ្ន​កសារព័ត៌​មានដែរ ដោយលោ​កថ្លែងអំ​ណរគុណដល់ក្រសួ​ងសុខាភិបាល និងរដ្ឋា​ភិបាល​កម្ពុជា ដែលបា​នជួយព្យា​បាលដល់ពលរដ្ឋចិ​នឲ្យបានសះស្បើយ និងផ្ត​ល់ការគាំទ្រ​ដល់រដ្ឋាភិបា​លចិន ក្នុងការប្រយុ​ទ្ធប្រឆាំង​នឹងមេរោ​គផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស ដែលកំពុ​ងមានការឆ្ល​ងរាលដា​លនៅក្នុងប្រទេ​សចិន​។

 

សូមស្តាប់ការលើកឡើងរបស់លោក លី ជា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI