បទយកការណ៍

សង្សារ​មួយគូ​ យក​ពេល​ទៅ​ការពារ​ធនធាន​ធម្មជាតិ​ ជំនួស​ការ​ដើរ​លេង​កម្សាន្ត

សំឡេង ០៨:៣៦
កញ្ញា វ៉ែន កក្កដា និងលោកចារ សីហាក់
កញ្ញា វ៉ែន កក្កដា និងលោកចារ សីហាក់ សហការី

ស្រប​ពេល​ដែល​គូរ​សង្សារ​ភាគ​ច្រើន​តែងតែ​ចំណាយ​ពេល​ដើរ​លេង​ជាមួយ​គ្នា​នៅ​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទាំង​នៅ​ក្នុង​ទីក្រុង​ និង​បណ្តា​ខេត្ត​ទេសចរ​មួយ​ចំនួន​នោះ ​ក៏​មាន​ផងដែរ​សង្សារ​មួយ​គូរ​បាន​យក​ពេល​ទៅ​ការពារ​ធនធាន​ធម្មជាតិ ធ្វើ​ជា​ការ​កម្សាន្ត​ជាមួយ​គ្នា​វិញ។ ហាក់​ចម្លែក​បន្តិច​មែន​ ប៉ុន្តែ​ពួកគេ​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​បែប​នេះ។ ជាង​នេះ​ទៀត​នោះ ពួកគេ​បាន​ប្តេជ្ញា​ដូច​គ្នា​ថា នឹង​បន្ត​ការពារ​ធនធាន​ធម្មជាតិ​ខ្មែរ​រហូត​ដល់​ពួកគេ​ចាស់​ជរា។