ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​បក្ស​ប្រជាជន​ត្រូវ​ប្រយុទ្ធ​នឹង​ភាព​អវិជ្ជមាន​ដដែល​ជា​ដដែល​ដើម្បី​ស្តា​ទំនុក​ចិត្ត

សំឡេង ១០:០៧
រូបភាពចាស់៖ ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅ។
រូបភាពចាស់៖ ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅ។ RFI/ស៊ីវ​ចាន់ណា

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បក្ស​កាន់​អំណាច​ ដែល​បាន​បន្ធូ​បន្ថយ​ភាព​តាន​តឹង​ខ្លាំង​ក្នុង​ជម្លោះ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំរុញ​គោល​នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នេសាទ ការ​ទន្ទ្រាន​យក​ដី​ធ្លី​ខុស​ច្បាប់ និង​ការ​ដាក់​កុង​ត្រូល​ជជុះ​យក​លុយ​ខុស​ច្បាប់​ជា​ដើម។ នេះ​គឺ​ជា​សេចក្តី​សម្រេច​មួយ​ក្នុង​ចំណោម​សេចក្តី​សម្រេច​របស់​បក្ស​ទាំង​ ១២​ចំណុច។ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​កម្ពុជា បាន​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ប៉ុន្តែ​វិធាន​មិន​មាន​ផ្លែផ្កា​ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​ធូរ​រលុង ថ្នាក់​ក្រោម​ស្ពឹក​ស្រពន់​មិន​ធ្វើ​ការ​ដោយ​រងចាំ​បញ្ជា​ថ្នាក់​លើ។ យ៉ាង​ណា​ក៏​ដោយ​បញ្ហា​ទាំង​នេះ​ គឺ​ជា​ចំណុច​រសើប​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​រដ្ឋាភិបាល​ថា ចំណុច​អវិជ្ជមាន​ទាំង​អស់​ត្រូវ​បាន​ប្រសើរ​ឡើង​ជា​លំដាប់​ហើយ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI