អានតួអត្ថបទ
កម្ពុជា-នយោបាយ

​គណ​បក្ស​ប្រជា​ជន​កម្ពុជា នឹង​បើក​សន្និ​បាត​គណ​កម្មា​ធិការ​កណ្តាល​របស់​ខ្លួន​រយៈ​ពេល​២ថ្ងៃ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​និង​ថ្ងៃ​អាទិត្យ​

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @Internet
ដោយ៖ ញឹម សុផល
១១ នាទី

គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​គណ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន នឹង​បើក​សន្និ​បាត​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី១និងទី២កុម្ភៈ ស្អែក​នេះ ដើម្បី​បូក​សរុប​ការ​ងារ​របស់​ខ្លួន​រយៈ​ពេល​៦ខែ​កន្លង​មក និង​កំណត់​ទិស​ដៅ​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ទាប់​។ លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​សុក្រ​នេះ​ថា មាន​របៀប​វារៈ​សំខាន់ៗ​ចំនួន​ពីរ​ដែល​នឹង​ត្រូវ​ដាក់​ចូល​នៅ​ក្នុង​អង្គ​សន្និ​បាត​នេះ គឺ​ទី១ វាយ​តម្លៃ​ពី​ស្ថាន​ភាព​ការងារ​និង​ការ​វិវត្តន៍​នយោ​បាយ​រយៈ​ពេល​៦ខែ​កន្លង​ទៅ និង​ទី២ គឺ​ជា​ការ​កំណត់​ទិស​ដៅ​ការងារ​សម្រាប់​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង​ទៅ​ថ្ងៃ​មុខ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់ លោក ឈឹម ផលវរុណ ដែលរៀបចំឡើងដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ