បទយកការណ៍

ភោជនីយដ្ឋានកុមារ

សំឡេង ០៧:៤៥
ក្មេងៗ​កំពុង​ទទួលទានអាហារ​នៅ​ភោជនីយដ្ឋាន​សម្រាប់​កុមារក្រីក្រ
ក្មេងៗ​កំពុង​ទទួលទានអាហារ​នៅ​ភោជនីយដ្ឋាន​សម្រាប់​កុមារក្រីក្រ ©សុផល/RFI

ដោយមើលឃើញ​ពី​កង្វះខាត​អាហារូបត្ថម្ភ​ទៅលើ​កុមារ​ដែល​មាន​អាយុ​ក្រោម ១៤ឆ្នាំ ភោជនីយដ្ឋាន​កុមារ​មួយ​ត្រូវ​បាន​បើក​អោយ​ក្មេងៗ​ចូល​ហូប កាលពី​ពេលថ្មីៗ​នេះ នៅ​ទីក្រុង​ភ្នំពេញ​ដោយ​មិន​គិតលុយ។ ភោជនីយដ្ឋាន​នេះ​គឺ​សំរាប់​កុមារ​អនាថា កុមារ​រើស​អេតចាយ និង​កុមារ​ក្រីក្រ​ដទៃទៀត​ដែល​ពុំធ្លាប់​ទទួល​បាន​អាហារ​ដែល​មាន​រសជាតិ​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ។