កម្ពុជា-សង្គម

​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ឆ្នាំ​នេះ រៀប​ចំ​ឡើង​ក្រោម​ប្រធាន​បទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​ដូច​ឆ្នាំ​មុន​ដែរ​

រូបភាពតំណាង
រូបភាពតំណាង @FB

នៅថ្ងៃទី៣ខែមីនា​នេះ គឺជាខួបលើក​ទី​២២ នៃ​ទិវា​វប្បធម៌ជាតិ។ ការ​ប្រារព្ធ​ទិវាវប្បធម៌ជាតិឆ្នាំ២០២០នេះ គឺ​ធ្វើ​ឡើង​ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។ នេះជាប្រធានបទដដែល​ដូច​ឆ្នាំ​២០១៩​ដែរ ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ជាពិសេសស្រទាប់​យុវជន​ ត្រូវ​បន្ត​ចូល​រួម​អនុវត្ត​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បានដាក់ចេញ ក្នុង​ការ​លើក​កម្ពស់​វប្បធម៌ជាតិ។ 

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សារាចរ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការរៀប​ចំទិវា​វប្បធម៌ជាតិ​លើក​ទី២២នៅ​ឆ្នាំ​២០២០​នេះ គឺគ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ ត្រូវ​លើក​ទង់ជាតិ​ ទង់​ជ្វាលា បដាពាក្យ​ស្លោក​ និង​បិទ​ផ្សាយ​ខិតប័ណ្ណ​តាម​ដង​ផ្លូវ​សាធារណៈ​ឲ្យ​បាន​ព្រម​ៗគ្នា ​ចាប់​ពីថ្ងៃទី​១​ដល់​ថ្ងៃ​ទី​៩​មីនា​ឆ្នាំ​២០២០។

​ក្រៅ​ពី​សារាចរ​ណែនាំ​ចំនួន​១២​ចំណុច​ ឲ្យ​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ​ចូល​រួម​ប្រារព្ធទិវាវប្បធម៌ជាតិ​ឆ្នាំ​នេះ​ លោក​ប្រមុខ​រដ្ឋា​ភិបាល​បាន​គូសបញ្ជាក់បន្ថែម​​តាម​រយៈហ្វេស​ប៊ុក​នៅ​ថ្ងៃទី៣​ខែ​មីនានេះថា «ទិវាវប្បធម៌ជាតិ ៣ មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជាតិ ដែល​ជា​និច្ច​កាល រាជ​រដ្ឋា​ភិបាល​បាន​យក​ចិត្តទុកដាក់ រៀបចំប្រា​រព្ធជារៀងរាល់​ឆ្នាំ ដើម្បីរំលឹកគុ​ណូបការៈ និងស្នាដៃដ៏​វិសេសវិសាល រប​ស់បុព្វបុ​រសនៃយើ​ងដែលបាន​បន្សល់ទុក នូវមរត​កវប្បធម៌ដ៏សម្បូ​របែប និងមាន​តម្លៃមិនអាច​កាត់ថ្លៃបាន ដល់​កូនចៅជំនា​ន់ក្រោយ»។

លើស​ពីនេះទៀត ការប្រារព្ធទិវា​វប្បធម៌ជាតិ គឺដើម្បី​បំផុសស្មា​រតីស្រឡា​ញ់វប្បធម៌ជាតិ និងម​នសិការស្នេហាជាតិ ដល់ប្រជា​ពលរដ្ឋទាំងអស់ ជា​ពិសេសយុវ​ជនដែលជាទំពាំ​ងស្នងឫស្សី ដែលមានកា​តព្វកិច្ចថែរក្សា​ការពារ ឲ្យសិ្ថតស្ថេ​រគង់វង្ស នូវសម្បត្តិ​វប្បធម៌ជាតិ និងវប្ប​ធម៌ចម្រុះនៃសហ​គមន៍ជាតិនៅ​កម្ពុជា សំដៅរក្សាបា​ននូវឯកភាពជា​តិ សាមគ្គីភាព សន្តិភាព និងការ​អភិវឌ្ឍ។ នេះបើតា​ម​លោក ហ៊ុន សែន។

គួរកត់សំគាល់ថា មុន​ថ្ងៃទិវា​វប្បធម៌ជាតិនេះមកដល់ ក្រសួង​វប្បធម៌ ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ក៏បានរៀប​ចំ​ការប្រកួតប្រជែងសមត្ថភាពយល់ដឹងរបស់​និស្សិត​មកពី​សាកល​វិទ្យា​ល័យ​នានា ដើម្បីដណ្តើមពានរង្វាន់ចំនួន៣ ក្នុង​ការអប​អរសាទរទិ​វាវប្បធម៌ជាតិ ៣មីនា ឆ្នាំនេះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI