ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ជនបទ​បាន​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាង​អ្នក​នៅ​ទីក្រុង

សំឡេង ០៩:២០
ប្រជាជន​ខ្មែរ​ភាគ​ច្រើ​នចូល​ចិត្ត​ចាយ​ប្រាក់​បរទេស ​ជៀស​ជាង​ប្រាក់​ជាតិ​ខ្លួន។​
ប្រជាជន​ខ្មែរ​ភាគ​ច្រើ​នចូល​ចិត្ត​ចាយ​ប្រាក់​បរទេស ​ជៀស​ជាង​ប្រាក់​ជាតិ​ខ្លួន។​

នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ គឺ​ជា​ខួប​៣៦​ឆ្នាំ នៃ​ការ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៨០។ ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ក្នុង​ទីប្រជុំជន​ភាគ​ច្រើន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​ប៉ុន្មាន​ទេ ផ្ទុយ​នឹង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ជនបទ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​ជា​ សិរី​ អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា។ លោក សុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ចាត់​ទុក​ថា​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រទេស​កម្ពុជា​អាច​ធ្វើ​ទៅ​បាន​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល ដោយ​ផ្តើម​ពី​ការ​បង្កើត​ច្បាប់​ក្នុង​ការ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រាក់​រៀល​។