អ្នក​ធាក់​ស៊ីក្លូ​ពិបាក​រក​ប្រាក់​និង​ខ្វះ​កន្លែង​សម្រាក​ពេល​យប់​បន្ទាប់​រដ្ឋ​ឧបត្ថម្ភ​ថ្លៃ​អាហារ

សំឡេង ០៦:៥៨
អ្នក​ធាក់​​ស៊ីក្លូ
អ្នក​ធាក់​​ស៊ីក្លូ @សហការី

កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៨​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​បង្កើត​មូនិធិ​អ្នក​ធាក់​ស៊ីក្លូ ដែល​ផ្តល់​ថវិកា​៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់។ ជំនួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ធាក់​ស៊ី​ក្លូ ឈប់​ខ្វល់​រឿង​ថ្លៃ​អាហារ​និង​ឈ្នួល​ស៊ី​ក្លូ​ប្រចំា​ថ្ងៃ។ តែ​ពួក​គាត់​និយាយ​ថា ការ​ដែល​ចំនួន​អ្នក​ជិះ​ស៊ីក្លូ​ធ្លាក់​ចុះ និង​គ្មាន​ទី​ជម្រក​ពេល​យប់ គឺ​ជា​បញ្ហា​ធំ​ដដែល​សម្រាប់​ពួក​គាត់។