អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកសឺន ជុំជួន៖ ការ​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឈប់​សម្រាក​ចូល​ឆ្នាំ​ជា​សញ្ញា​វិជ្ជមាន

សំឡេង ០៩:៥៩
លោក​សឺន ជុំជួន ជា​ប្រធាន​លេខាធិការ​ដ្ឋាន និង​ជា​នាយក​កម្ម​វិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍
លោក​សឺន ជុំជួន ជា​ប្រធាន​លេខាធិការ​ដ្ឋាន និង​ជា​នាយក​កម្ម​វិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក​សឺន ជុំជួន ជា​ប្រធាន​លេខា​ធិការដ្ឋាន និង​ជានា​យក​កម្ម​វិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍។ កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះត្រាំង​បាន​ចេញ​សេច​ក្តី​ណែនាំ​ឲ្យ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​នេះ​ត្រូវ​ឲ្យ​ពល​រដ្ឋ​កម្ពុជា​ក្រោម​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ លោក​សឺន ជុំជួន​បាន​លើក​ឡើង​ថា​នេះ​ជា​សញ្ញា​ល្អ ប៉ុន្តែលោក​ចង់​ឲ្យ​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ផ្សេង​ទៀត​អនុវត្ត​បែប​នេះ​នៅ​ឆ្នាំ​ក្រោយ​។ លោក​បញ្ជាក់​ថា​មាន​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ក្រោម​បាន​ឈប់​សម្រាក ហើយ​ខ្លះ​ទៀត​មិន​បានអនុញ្ញាតឲ្យ​ពលរដ្ឋ​កម្ពុជា​ក្រោម​បាន​ឈប់​សម្រាក​ទេ។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ