ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ភាគី​ពាក់​ព័ន្ធ​ចង់​ឃើញ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មាន​តុល្យ​ភាព​រវាង​ថ្នាក់​ជាតិ​និង​ថ្នាក់​មូល​ដ្ឋាន​

សំឡេង ១០:០២
ផ្លូវទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ក្នុង​ខេត្ត​ពោធិ៍​សាត់
ផ្លូវទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ក្នុង​ខេត្ត​ពោធិ៍​សាត់ @កម្ពុជាថ្ងៃថ្មី

តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​គឺ​មាន​ចំនួន​៣៨​កន្លែង​គិត​ត្រឹម​ឆ្នាំ​២០១៦ ។ ភាគី​ពាក់​ព័ន្ធ​ទទួល​ស្គាល់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ ពិត​ជា​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រចាំ​ឆ្នាំ​មែន​។ ប៉ុន្តែ​អ្នក​សិទ្ធិ​មនុស្ស រក​ឃើញ​ថា ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅមានការ​ខ្វះចន្លោះ​ខាងការ​វាយតម្លៃ​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​សហគមន៍​មូលដ្ឋាន​ត្រូវ​រង​ការ​បណ្តេញ​ចេញ​។ ទោះ​ជា​យ៉ាង​ណា ខាង​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍតំបន់​សេដ្ឋកិច្ច​ពិសេស​គឺ​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​ផល​ប៉ះពាល់។