ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ឆ្នាំ២០១៩៖ វិស័យមីក្រូហិរញ្ញវត្ថុផ្តល់កំចីដល់អតិថិជនច្រើន ជំរុញឲ្យមានការកោតសរសើរផង និងក្តីបារម្ភផង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២១
ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្តល់ឥណទានជាង៧ពាន់លានដុល្លារដល់អតិថិជនជាង២លាន១សែននាក់។ ពោលគឺចំនួនអ្នកខ្ចីមិនកើនច្រើនពេកនោះទេ បើធៀបនឹងឆ្នាំ២០១៨ ក៏ប៉ុន្តែចំនួនឥណទានបានកើនឡើងទៅវិញ។ កំណើននេះ ជំរុញឲ្យមានការកោតសរសើរផង និងក្តីបារម្ភផងថា អាចនឹងមានបញ្ហាប្រឈម ដូចជា ការជាប់បំណុលវ័ណ្ឌកររបស់អតិថិជន មិនអាចសងត្រលប់មកវិញ ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យមួយនេះ។ តើហេតុអ្វី?