ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​ឱ្យ​វិទ្យុ​VOA បើក​ការិយាល័យ​ផ្លូវ​ការ​អាច​ស្ដារ​មុខ​មាត់​កម្ពុជា​ក្នុង​រឿង​សេរីភាព​សារព័ត៌មាន​បាន​ដែរ​ឫ​ទេ​?​

សំឡេង ០៩:១៦
វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)
វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) @FB

ក្រសួង​ព័ត៌មាន​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​បាន​ឯកភាព​ជា​គោលការណ៍​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​ស្ថាន​ទូត​អាមេរិក​ឱ្យ​វិទ្យុ​VOA​បើក​ការិយាល័យ​ផ្លូវ​ការ​នៅ​កម្ពុជា​។ ជាមួយ​នឹង​ការ​ឯកភាព​នេះ ក្រសួង​ព័ត៌មាន​ក៏​បាន​ណែ​នាំ​ដល់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​អំពី​ការ​ចុះ​បញ្ជី​បើក​ការិយាល័យ​ផ្សាយ​ស្រប​ច្បាប់​នៅ​កម្ពុជា ។ ចំណែក ខាង​ភាគី​អាមេរិក​វិញ​ក៏​បាន​បញ្ជាក់​ដែរ​ថា នឹង​រៀប​ចំ​ឯកសារ ដើម្បី​ចុះ​បញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​។