​តើ​ការ​បង្កើន​ចំនួន​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាច​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ ​វិមជ្ឈការ​នៅ​កម្ពុជា​?​

សំឡេង ១៣:០០
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា RFI/Khmer

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី ០៣ មករា បាន​បើក​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៩ ដោយ​បាន​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ ពាក់​ព័ន្ធ​នឹង​ការ​បង្កើន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​។ បើ​ផ្អែក​តាម​សេចក្តី​ថ្លែង​ហេតុ វិសោធនកម្ម​ច្បាប់​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ផ្អែក​តាម​កំណើន​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្នក​វិភាគ​ថា ការ​បង្កើន​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ពេល​នេះ ហាក់​ពុំ​ទាន់​ចាំ​បាច់​នោះ​ទេ​។ ដូច្នេះ​តើ​ការ​បង្កើន​ចំនួន​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​រុញ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ការងារ​ វិមជ្ឈការ​នៅ​កម្ពុជា​?