តើគម្រោងទៅកាន់ទីក្រុងវូហានរបស់លោក ហ៊ុន សែន មានអត្ថន័យយ៉ាងណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១១
ជាការឆ្លើយតបទៅនឹងការឌឺដងមួយចំនួននៅតាមបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅពីមុខពលករ និងពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃចន្ទថា លោកនឹងទៅទីក្រុងវូហាន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ជាថ្មីម្តងទៀត លោក ហ៊ុន សែន បានសរសេរបន្ថែមលើហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារម្សិលមិញថា នៅថ្ងៃទី៥កុម្ភៈនេះ លោកបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថាលោក គ្រោងទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន។ ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក ក្រសួងការបរទេសចិន បានជូនដំណឹងមកថា ភាគីចិនមិនអាចរៀបចំជូនលោក ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុងវូហានបានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។