ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
EBA និង ការអភិវឌ្ឍនៅកម្ពុជា ពាក់ព័ន្ធគ្នាដូចម្ដេចខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៤
ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នៅអង្គការពាណិជ្ជកម្មពិភពលោក កាលពីដើមសប្ដាហ៍នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវឲ្យដៃគូអភិវឌ្ឍន៍ បន្តនិងបង្កើនការផ្ដល់ការអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬឯកតោភាគី។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលដូច្នេះ ធ្វើឡើងខណៈពេលដែលសហភាពអឺរ៉ុប កំពុងតែដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ សម្រាប់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធចេញ គឺជាឧបសគ្គសម្រាប់ការអភិវឌ្ឍ របស់ប្រទេសអភិវឌ្ឍន៍តិចតួចដូចកម្ពុជា។ តើ EBA និង ការអភិវឌ្ឍនៅកម្ពុជា ពាក់ព័ន្ធគ្នាដូចម្ដេចខ្លះ?