ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើចាំបាច់អ្វីដែលរដ្ឋាភិបាលត្រូវញែកងារឧកញ៉ាចេញពីកងកម្លាំងប្រដាប់អាវុធនៅពេលនេះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២២
ក្រោយពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យញែកគោរមងារឧកញ៉ាចេញពីកងកម្លាំងប្រដាប់អាវុធមក មានមន្ត្រីយោធា និងក្រសួងមហាផ្ទៃជិត១០០នាក់ហើយ ដែលបានចេញមកប្រកាសជាបន្តបន្ទាប់ ដោយខ្លះបានសម្រេចបោះបង់ចោលងារជាឧកញ៉ា ដោយរក្សាឋាន្តរស័ក្តិដដែល។ ចំណែកអ្នកខ្លះ បានសម្រេចចិត្តបោះបង់ឋាន្តរស័ក្តិ ដោយរក្សាងារជាឧកញ៉ាវិញ។ ការណ៍នេះ ត្រូវបានស្វាគមន៍ដោយអ្នកវិភាគសង្គម និងសាស្ត្រាចារ្យខាងប្រវត្តិសាស្ត្រកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅតែមានការចោទសួរថា តើចាំបាច់អ្វីដែលរដ្ឋាភិបាលកម្ពុជា ត្រូវញែកងារឧកញ៉ាចេញពីមន្ត្រីកងកម្លាំងប្រដាប់អាវុធនៅពេលនេះ?