ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ហេតុ​អ្វី​ផ្លូវ​នៅ​កម្ពុជា​នៅ​តែ​បន្ត​គ្មាន​គុណ​ភាព​?​

សំឡេង ១៣:៣៨
ផ្លូវថ្នល់មួយកន្លែងក្នុងប្រទេសកម្ពុជា
ផ្លូវថ្នល់មួយកន្លែងក្នុងប្រទេសកម្ពុជា @Internet

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មក​ពី​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃទី៥កុម្ភៈ​ម្សិល​មិញ បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន លោក ស៊ុន​ ចាន់​ថុល មក​បំភ្លឺ​ជុំវិញ​គុណ​ភាព​ផ្លូវ​នៅ​កម្ពុជា​។ គុណ​ភាព​នៅ​កម្ពុជា ដែល​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ មិន​អស់​ចិត្ត​ត្រង់​ជួស​ជុល​ជាប់​ជានិច្ច​។ ជុំវិញ​គុណ​ភាព​ផ្លូវ​មិន​រឹង​មាំ​នេះ​ពី​មុន​មក និង​ជា​ថ្មី​ទៀត​នៅ​ចំពោះ​មុខ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​បាន​ទទួល​ស្គាល់ និង​បន្ទោស​ទៅ​លើ​ក្រុម​ទទួល​សិទ្ធិ​សាង​សង់​។ បន្ថែម​លើ​នេះ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គុណ​ភាព​ផ្លូវ​នៅ​កម្ពុជា​កំពុង​ទាញ​ទម្លាក់​មុខ​មាត់​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​។ ដូច្នេះ​ហេតុអ្វី​ផ្លូវ​នៅ​កម្ពុជា​នៅ​តែ​បន្ត​គ្មាន​គុណ​ភាព​? តើ​គេ​គួរ​មាន​ដំណោះ​ស្រាយ​បែប​ណា​?