ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​គេ​អាច​បញ្ចប់​សំណុំ​រឿង​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាន់​ពួក​គេ​នៅ​មាន​ជីវិត​បាន​ដែរ​ទេ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មរណៈភាព​របស់​ជន​ជាប់​ចោទ នួន ជា អង្គ​ជំនុំ​ជម្រៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​គ្រោង​បន្ត​នីតិ​វិធី​លើ​បណ្ដឹង​សារ​ទុក្ខ​របស់​ជន​ជាប់​ចោទ​ខៀវ សំផន ប្រឆាំង​នឹង​ការផ្ដន្ទាស​ចំពោះ​ក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋ​សង្គ្រាម​។ រាប់​ចាប់​តាំង​ពី​ការ​កកើត​ឡើង​នៃ​អង្គ​ជំនុំ​ជម្រៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម គិត​មក​ដល់​ពេល​នេះ​គឺ​នៅ​សល់​តែ​ជន​ជាប់​ចោទ​ខៀវ សំផន ម្នាក់​ប៉ុណ្ណោះ ខណៈ​ដែល​កាំង ហ្គេចអ៊ាវ ហៅឌុច សំណុំ​រឿង​គាត់​បាន​កាត់​ក្ដី​ចប់​សព្វ​គ្រប់​ជាមួយ​នឹង​ទោស​មួយ​ជីវិត​។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ជន​ជាប់​ចោទ នួន ជា អៀង ធីរិទ្ធ អៀង សារី បាន​ទទួល​មរណៈ​ភាព​ទៅ​ជាមួយ​នឹង​សំណុំ​រឿង​មិន​ទាន់​បាន​បញ្ចប់​ដោយ​ដាច់​ស្រឡះ​។ ដូច្នេះ​តើ​គេ​អាច​បញ្ចប់​សំណុំ​រឿង​មេដឹក​នាំ​ខ្មែរ​ក្រហម​ដែល​នៅ​សល់​ទាន់​ពួក​គេ​នៅ​មាន​ជីវិត​ដែរ​ទេ? 

ជនជាប់ចោទ នួន ជា បងធំទី២ក្នុងជួរអ្នកដឹកនាំរបបខ្មែរក្រហម
ជនជាប់ចោទ នួន ជា បងធំទី២ក្នុងជួរអ្នកដឹកនាំរបបខ្មែរក្រហម @RFI