ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ធនាគារ​ពិភព​លោក​និង​អ្នក​វិភាគ​៖ បញ្ហា​EBA និង​ធន​ធាន​មនុស្ស អាច​ទាញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ថយ​ក្រោយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ សម្រេច​បាន​កំណើន ៧.៥% ដែល​កំណើន​នេះ​ជា​អត្រា​កំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​។ ក៏​ប៉ុន្តែ​ជាមួយ​គ្នា​នេះ ធនាគារ​ពិភព​លោក​ក៏​បាន​ព្រមាន​ដែរ​ថា ភាព​មិន​ប្រាកដ​ប្រជា​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​(EBA)​របស់​អឺរ៉ុប និង​កង្វះ​ធន​ធាន​មនុស្ស​នឹង​បង្ក​ហានិភ័យ​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ពេល​អនាគត​។ ដូច្នេះ​ហើយ ធនាគារ​ពិភព​លោក និង អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​យល់​ឃើញ​ដូច​គ្នា​នេះ​ថា ការ​ទប់​កុំ​ឱ្យ​អឺរ៉ុប​ផ្តាច់​EBA និង ការ​វិនិយោគ​លើ​ធន​ធាន​មនុស្ស គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ព្រម​គ្នា ដើម្បី​រក្សា​កំណើន​សេដ្ឋ​កិច្ច​។ 

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet