ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​២៣​តុលា និង​១០ធ្នូ ​ធ្វើ​ឲ្យ​មាន​សង្រ្គាម​ប៉ាការ​ផ្ទុះ​ឡើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​២៣​តុលា ជា​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ថ្ងៃ១០​ធ្នូ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ បាន​ធ្វើ​ឲ្យ​សង្រ្គាម​ប៉ាការ​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​អ្នក​ធ្វើ​ការងារ​ខាង​សិទ្ធិ​មនុស្ស និង​សង្គម ទទួច​ឲ្យ​រក្សា​ទុកថ្ងៃទាំងពីរនេះ នៅក្នុង​ប្រតិទិន​ឈប់​សម្រាក​ឡើង​វិញ​។ ប៉ុន្តែ រដ្ឋា​ភិបាល អះអាងថា ទោះ​បី​ជា​លុប​ចោល​ថ្ងៃ​ទាំង​ពីរ​នេះចេញ​ពី​ប្រតិ​ទិន​ឈប់​សម្រាកក៏ដោយ​ ក៏​គេអាចប្រារព្ធ​ទិវា​នេះ​បាន​ជា​ធម្មតា​។  

ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក (រូបតំណាង)
ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក (រូបតំណាង) @Google