ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ប្រសិទ្ធភាពនៃទប់ស្កាត់បទល្មើសព្រៃឈើតាមរយៈការបំផ្លាញចោលនូវមធ្យោបាយដឹកជញ្ជូន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៥
ម្សិលមិញ គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសអនុវត្តវិធានការថ្មីចំនួន២ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ វិធានការថ្មីទាំងពីរនេះ គឺមធ្យោបាយដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដូចជារថយន្ត គោយន្ត និងម៉ូតូជាដើម នឹងត្រូវស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។ ចំណែកបុគ្គលឬក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសច្បាប់ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ ដូច្នេះ តើវិធានការថ្មីនេះ នឹងមានប្រសិទ្ធភាពកម្រិតណា ខណៈអ្នកឃ្លាំមើលអះអាងថា ការបំផ្លាញព្រៃឈើនៅតែបន្តកើតមាន?