ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តាម​រយៈ​ចំណាត់​ការ​លើ​មេ PM ​ខេត្ត​រតន​គីរី ​តើ​ការ​វះ​កាត់​សាច់​ស្អុយ​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ឬ​ទេ​?​

សំឡេង ១២:០០
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន @PM Hun Sen Page

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគីរី លោក គឹម រស្មី កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ទាប់​ពី​លោក ត្រូវ​បាន​ព្រះ​មហាក្សត្រ ចេញ​ព្រះ​រាជ​ក្រឹត្យ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​កង​យោធពល​ខេមរ​ភូមិន្ទ កាល​ពី​ថ្ងៃ​ទី ០៩ កុម្ភៈ​។ ការ​លុប​ឈ្មោះ​នេះ​ គឺ​បន្ទាប់​ពី​មេ​បញ្ជា​ការ​រូប​នេះ បាន​សម្ញែង​ចែក​ប្រាក់​ដល់​កូនៗ​របស់​លោក​ចំនួន​៥​នាក់ ក្នុង​ម្នាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នេះ​គឺ​ជា​ការ​វះ​កាត់​ដ៏​ឈឺ​ចាប់ ខណៈ​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​វិញ្ញាសាថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្តន៍​ច្បាប់​។ តាម​រយៈ​ចំណាត់​ការ​លើ​មេ PM ខេត្ត​រតន​គីរី តើ​ការ​វះកាត់​សាច់​ស្អុយ​នៅ​កម្ពុជា នឹង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ឬ​ទេ​?