​តើ​វិស័យ​ខុន​ដូរ​នឹង​មាន​ការ​ប្រឈម​ទេ ខណៈ​ការ​សាង​សង់​មាន​កាន់​តែ​ច្រើន​?​

សំឡេង ១០:៤៣
វិស័យសំណង់នៅកម្ពុជាសព្វថ្ងៃ
វិស័យសំណង់នៅកម្ពុជាសព្វថ្ងៃ @REUTERS

បច្ចុប្បន្ន​អ្នក​ជំនាញ​មើល​ឃើញ​ថា អគារ​ពាណិជ្ជ​កម្ម​និង​ខុន​ដូរ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​។ និយាយ​ជា​រួម​វត្តមាន​អគារ​ពាណិជ្ជ​កម្ម​និង​ខុនដូរ​ដែល​កំពុង​រីក​ដុះ​ដាល​ខ្លាំង​នេះ​ដោយ​សារ​ថា វត្ត​មាន​ជន​បរទេស​ចូល​កម្ពុជា​ច្រើន​ជា​ពិសេស​អ្នក​វិនិយោគ​ក៏​ដូច​ជា​ជន​ជាតិ​ចិន​តែ​ម្ដង​។ និយាយ​ដោយ​ឡែក​សម្រាប់​ទីផ្សារ​ខុន​ដូរ​អ្នក​ជំនាញ​មួយ​ចំនួន​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​អ្នក​នៅ​។ តែ​យ៉ាង​ណា​មិញ​នេះ​មិន​មែន​ជា​សញ្ញា​ទាញ​ឲ្យ​ទីផ្សារ​ខុន​ដូរ​នៅ​ទ្រឹង​ឡើយ​ព្រោះ​ថា បច្ចុប្បន្ន វត្ត​មាន​ខុន​ដូ​បាន​ស្រូប​យក​អ្នក​រស់​នៅ​ជន​បរទេស ហើយ​បច្ចុប្បន្ន​ខុន​ដូ​នៅ​ក្នុង​ក្រុង​ក៏​មាន​ទីផ្សារ​រួច​ហើយ​ដែរ។ នេះ​បើ​តាម​អ្នក​ជំនាញ​។ដូច្នេះ​តើ​វិស័យ​ខុន​ដូរ​នឹង​មាន​ការ​ប្រឈម​ទេ ខណៈ​ការ​សាង​សង់​មាន​កាន់​តែ​ច្រើន​?