ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​អ្នក​វិភាគ​៖ ចំនួន​អ្នក​និរទ្ទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កើន​ឡើង មិន​មែន​ជា​រូបភាព​ល្អ​សម្រាប់​កម្ពុជា​ទេ​

សំឡេង ០៩:៣០
លោក គឹម សុខ កំពុងរៀបចំវ៉ាលី (នៅកណ្ដាល)
លោក គឹម សុខ កំពុងរៀបចំវ៉ាលី (នៅកណ្ដាល) @FB/ Kim Sok

លោក គឹម សុខ អ្នក​វិភាគ​សង្គម​និង​នយោបាយ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១២ តុលា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហ្វាំឡង់​ហើយ ដើម្បី​ទទួល​បាន​សិទ្ធិ​ជ្រក​កោណ​ខាង​ផ្នែក​នយោបាយ​។ លោក គឹម សុខ បាន​និរទ្ទេស​ខ្លួន​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃទី​ ៣០ សីហា បន្ទាប់​ពី​លោក​បាន​រង​ពាក្យ​បណ្តឹង​ពី​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់​។ តាម​ពិត​ទៅ​ ករណី​របស់​លោក គឹម សុខ មិន​មែន​ជា​ករណី​ទី១​នោះ​ទេ​។ កន្លង​មក ក៏​មាន​អ្នក​វិភាគ អ្នក​នយោបាយ និង​អ្នក​ធ្វើ​ការងារ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក៏​បាន​និរទ្ទេស​ខ្លួន​ចេញ​ពី​ប្រទេស​កំណើត ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​គ្រួសារ​ដែរ​។ ជុំវិញ​បញ្ហា​នេះ​ អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ចំនួន​អ្នក​និរទ្ទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កើន​ឡើង​ មិន​មែន​ជា​រូបភាព​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ​។ តើ​ហេតុ​អ្វី?