​តើ​ជន​ជាតិ​ចិន​ដែល​ចាក​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​?​

សំឡេង ១០:២៥
ស្ថានភាពក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន
ស្ថានភាពក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន @Internet

កាល​ពី​អំឡុង​ខែ​សីហា​ឆ្នាំ​នេះ ជន​ជាតិ​ចិន​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​សម្រុក​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ក្នុង​មួយ​ថ្ងៃៗ គឺ​បន្ទាប់​ពី​មាន​ការ​បាក់​រលំ​អាគារ​កម្ពស់​៧ជាន់ និង​គ្រា​ដែល​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​រង​ការ​ជន់​លិច​ដោយ​ទឹក​ភ្លៀង ហើយ​ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡាញ​តាម​អ៊ីធឺ​ណែត​។​ ការ​ចាកចេញ​របស់​ជន​បរទេស​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រក​ស៊ី​អចលនៈ​ទ្រព្យ​ជាច្រើន​ជួបនឹង​បញ្ហា​ដោយ​សារមិន​សូវ​មាន​ចិន​ជួល​ផ្ទះ​ឬ​ជួល​ដី​។ ​ប៉ុន្តែ​អាជ្ញាធរខេត្ត​នេះ​គូស​បញ្ជាក់​ថា ការដែល​តម្រូវ​ការ​ជួល​ផ្ទះ​ឬ​ជួល​ដី​ឲ្យ​ចិន​ថយ​ចុះ​ដោយ​សារ​តែ​ចិន​ជា​ច្រើន​បាន​ប្តូរ​ទៅ​រស់នៅ​លើ​អាគារ​ដែល​សាង​សង់​រួច​។ ទាំង​អាជ្ញា​ធរ និង​អ្នក​សេដ្ឋ​កិច្ច រំពឹង​ថា ក្រោយ​ពី​ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​ដែល​មក​លេង​តែ​ល្បែង​នោះ គឺ​នឹង​មាន​ជន​បរទេស​ជា​អ្នក​វិនិយោគ​ពិត​ប្រាកដ​មក​ជំនួស​អ្នក​ដែល​ចាក​ចេញ​។