ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​បទ​បញ្ជា​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​បិទ​គណនី​ហ្វេស​ប៊ុក​ដែល​ផ្សាយ​លក់​ផលិត​ផល​បែប​ស៊ិច​ស៊ី អាច​ជួយ​លើក​តម្លៃ​ស្ត្រី​នៅ​កម្ពុជា​ឬ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ទី១៧ កុម្ភៈ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បិទ​គណនី​ឫ​ទំព័រ​ហ្វេស​ប៊ុក​ណា ដែល​ផ្សាយ «Live» លក់​ផលិត​ផល​ដោយ​មាន​ការ​បញ្ចេញ​កេរ្តិ៍​ខ្មាស ដើម្បី​ទាក់​ទាញ​ឲ្យ​គេ​ចូល​មើល និង​ទិញ​ផលិត​ផល​របស់​ខ្លួន​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី សកម្មភាព​បែប​អាស​អាភាស​នេះ គឺ​នាំ​ឲ្យ​មាន​ការ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី ហើយ​ក៏​អាច​នាំ​ឲ្យ​កើត​មាន​ករណី​ចាប់​រំលោភ​ថែម​ទៀត​ផង​។ ដូច្នេះ តើ​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​បិទ​ការ​ផ្សាយ​គណនី​ហ្វេស​ប៊ុក ដែល​ស៊ិចស៊ី ​អាច​ជួយ​លើក​តម្លៃ​ស្ត្រី​នៅ​កម្ពុជា​បាន​ដែរ​ឬ​ទេ​? 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB
មើលវគ្គផ្សេងទៀត