​តើ​ការ​ផាក​ពិន័យ​ដល់​ផ្ទះ ចំពោះ​អ្នក​បើក​បរ​ឈប់​លើ​គំនូស​ថ្មើរ​ជើង មាន​ប្រសិទ្ធ​ភាព​កំរិត​ណា​?​

សំឡេង ១១:១៤
គំនូសថ្មើរជើងនៅតាមដងវិថីនៃរាជធានីភ្នំពេញ
គំនូសថ្មើរជើងនៅតាមដងវិថីនៃរាជធានីភ្នំពេញ @Internet

ប៉ូលីស​ចរាចរណ៍​រាជ​ធានី​ភ្នំពេញ នឹង​ធ្វើ​ការ​ផាក​ពិន័យ​ដោយ​បញ្ជូន​វិក័យ​បត្រ​ទៅ​ដល់​ផ្ទះ​អ្នក​បើក​បរ​ណា ដែល​ឈប់​យាន​យន្ត​របស់​ខ្លួន​នៅ​លើ​គំនូស​ចរាចរណ៍​សម្រាប់​អ្នក​ថ្មើរ​ជើង និង​អ្នក​ដែល​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ដោយ​តម្រូវ​ឲ្យ​អ្នក​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ទាំង​នេះ ទៅ​បង់​ប្រាក់​ពិន័យ​នៅ​តាម​ស្នាក់​ការ​គោល​ដៅ​នានា​។ វិធាន​ការណ៍​ថ្មី​នៅ​លើ​ច្បាប់​ចាស់ ដែល​មាន​ជា​យូរ​មក​ហើយ​នេះ ត្រូវ​អ្នក​ជំនាញ​ចរាចរណ៍ និង​អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា​មាន​ភាព​ស្មុគ្រ​ស្មាញ នឹង​មិន​ទំនង​ថា​ទទួល​បាន​ជោគ​ជ័យ​ទេ​។