អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ហេតុអ្វី​ចាំ​បាច់​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​ទំនាស់​បន្ថែម​ទៀត​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្រ្តី​?​

សំឡេង ១១:៣១
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន fb
ដោយ៖ វណ្ណ សុគន្ធា

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៦ តុលា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ថ្មី​មួយ ដើម្បី​ទទួល និង​ដោះស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ​នៅ​មុខ​ផ្ទះ​នាយករដ្ឋ​មន្រ្តី​។ ក្រុម​ការងារ​ចម្រុះ​ថ្មី​នេះ មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់​យោធា ប៉ូលីស ប៉េអឹម រដ្ឋបាល​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​។ ក្រុម​ការងារ​នេះ មាន​តួនាទី​ទទួល​បណ្តឹង​តវ៉ា​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី ទប់​ស្កាត់​ក្រុម​អ្នក​តវ៉ា​ដែល​មាន​បាតុករ​ច្រើន​មក​ដាក់​ពាក្យ​បណ្តឹង ក៏​ដូចជា​ពន្យល់​ដល់​អ្នក​តវ៉ា​ពី​ភារកិច្ច​ក្រុម​ការងារ​ចម្រុះ និង​ច្បាប់​ផ្សេងៗ ព្រម​ទាំង​ទប់​ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស​ដែល​កេង​ចំណេញ​មក​លើ​ក្រុម​អ្នកតវ៉ា​។ ជា​ការ​កត់​សម្គាល់ ស្ថាប័ន​ដោះ​ស្រាយ​ទំនាស់​ផ្សេងៗ​របស់​រដ្ឋាភិបាល​មាន​រួច​ទៅ​ហើយ ដែល​នេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ចាំ​បាច់​បង្កើត​ក្រុម​ការងារ​ថ្មី​នេះ​បន្ថែម​ទៀត​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ