តើហ្វេសប៊ុកកំពុងក្លាយជាកន្លែងបញ្ជូនពាក្យបណ្តឹង និងដំណោះស្រាយរវាងនាយករដ្ឋមន្រ្តីនិងពលរដ្ឋឬ?
ចុះផ្សាយនៅថ្ងៃ៖
ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និង សំណង់ បានសម្រេចដកចេញតំណែងហើយកាលពីថ្ងៃពុធម្សិលមិញនេះ។ ការឈានទៅដកតំណែងនេះ គឺបន្ទាប់ពីមានប្រជាពលរដ្ឋសរសេរប្តឹងទៅទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីក្រោយពីមិនមានអាជ្ញាធរពាក់ព័ន្ធធ្វើជូនគាត់។ នេះមិនមែនជាលើកទី១ទេ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមរយៈការសរសេរប្តឹងមកកាន់ទំព័រហ្វេសប៊ុករបស់លោក។ សម្រាប់សង្គមស៊ីវិល និង អ្នកឃ្លាំមើលវិញ យន្តការដោះស្រាយបញ្ហាតាមទំព័រហ្វេសប៊ុកនេះ គឺជារឿងល្អ ប៉ុន្តែពួកគេថា ត្រូវមានការផ្ទៀងផ្ទាត់ និង ស៊ើបអង្កេតលើបញ្ហាឱ្យបានច្បាស់លាស់ផងដែរ។