អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ឆ្នាំ​២០២០​នេះ​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ឬ​ទេ​?​

សំឡេង ១១:១១
ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @RFI
ដោយ៖ អ៊ឹង ប៊ុនថន
១៧ នាទី

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០​២០​នឹង​មាន​ត្រឹម​តែ ៦.១%ប៉ុណ្ណោះ។ នេះ​បើ​ផ្អែក​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​នៅ​ថ្ងៃទី ៣០ មករា​នេះ​ ខណៈនៅមុន​នេះ រដ្ឋា​ភិបាល​កម្ពុជា​រំពឹង​ទុក​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ ២០២០ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់ ៦.៥%។ មានកត្តាជាច្រើន​ដែលទាញទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្លាប់តែ​សម្រេច​បាន​ជាង​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈ​ពេល​ពីរទស្ស​វត្សរ៍​មកនេះ​។ ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ភាពមិនប្រាកដ​ប្រជានៅតំបន់​មជ្ឈឹមបូព៌ា ជម្លោះ​ពាណិជ្ជ​កម្ម​រវាងចិន-សហរដ្ឋ​អាមេរិក ការ​ប្រែប្រួ​លអាកាសធាតុ ​និង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​ដែល​បង្ក​ដោយ​កូរ៉ូណាវី​រុស​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ចិន​ សុទ្ធ​សឹង​ជា​ដើម​ចម​នៃ​ការ​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដាំក្បាល​ចុះ​រាប់​ទាំង​កម្ពុជា​ផង​។ តើ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ឬ​ទេ​?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ