ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​ចំណាយ​ទឹក​ប្រាក់​៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​រៀប​ចំ​ការ​ប្រឡង​បាក់​ឌុប​ទទួល​បាន ​ប្រសិទ្ធិ​ភាព​យ៉ាង​ណា​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទឹក​ប្រាក់​ជិត​៥លាន​ដុល្លារ ត្រូវ​បាន​ក្រសួង​អប់រំ​ចំណាយ​លើ​ការ​រៀប​ចំ​ដំណើរ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​រៀង​រាល់​ឆ្នាំ រាប់​ចាប់​តាំង​ពី​សម័យ​កំណែ​ទម្រង់​ក្នុង​ឆ្នាំ​២០១៤​មក​។ ទឹក​ប្រាក់​ជិត​៥លាន​ដុល្លារ​នេះ ផ្ដោត​ទៅ​លើ​ការ​ឧបត្ថម្ភ​លោក​គ្រូ អ្នក​គ្រូ ដែល​ជា​អនុរក្ស ដើម្បី​ភាព​សុក្រឹត​ក្នុង​ដំណើរ​ការ​ប្រឡង​ពោល​គឺ​គ្មាន​ការ​សូក​ប៉ាន់​និង​ការ​ទទួល​សំណូក​។ ប៉ុន្តែ​យ៉ាង​ណា​មិញ អ្នក​ឃ្លាំ​មើល​ផ្នែក​អប់រំ​យល់​ថា ការ​បន្ថែម​ប្រាក់​ឧបត្ថម្ភ​ដល់​អនុរក្ស​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​គុណ​ភាព​នៃ​ការ​ប្រឡង​បាន​ទេ​។ ដូច្នេះ​តើ​ការ​ចំណាយ​ទឹក​ប្រាក់​៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​រៀប​ចំ​ការ​ប្រឡង​បាក់​ឌុប​ទទួល​បាន ប្រសិទ្ធិ​ភាព​យ៉ាង​ណា​? 

នគរបាលដែលបានចូលរួមក្នុងការធ្វើឲ្យ ដំណើរការប្រលងបាក់ឌុប មានភាពរលូន
នគរបាលដែលបានចូលរួមក្នុងការធ្វើឲ្យ ដំណើរការប្រលងបាក់ឌុប មានភាពរលូន @Internet
មើលវគ្គផ្សេងទៀត