ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​កម្ពុជា​គួរ​ពិចារណា​ផលិត​វត្ថុ​ធាតុ​ដើម​ដោយ​ខ្លួន​ឯង ឬ​រំពឹង​តែ​នាំ​ចូល​ពី​បរទេស​១០០%​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រោង​ចក្រ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​នឹង​ត្រូវ​ព្យួរ​ការងារ​នៅ​អំឡុង​ខែ​កម្ភៈ​នេះ និង​ខែ​មីនា​ខាង​មុខ ដោយ​សារ​តែ​ខ្វះ​វត្ថុ​ធាតុ​ដើម​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការងារ កាល​ពី​ពេល​ថ្មីៗ​នេះ។ ឧស្សាហកម្ម​វាយន​ភណ្ឌ​កម្ពុជា​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​វត្ថុ​ធាតុ​ដើម នាំ​ចូល​ពី​ប្រទេស​ចិន​។ ក៏​ប៉ុន្តែ​ខណៈ​ពេល​នេះ​ចិន​មិន​អាច​ផលិត​វត្ថុ​ធាតុ​ដើម បំរើ​ឲ្យ​សង្វាក់​ផលិតកម្ម​កាត់​ដេរ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ទេ ដោយ​សារ​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រលាក​ផ្លូវ​ដង្ហើម កូរ៉ូណា​វីរុស​ថ្មី ឬ Covid-19 ដែល​កំពុង​រាត​ត្បាត​នៅ​ទីក្រុង​វូហាន នៃ​ខេត្ត​ហឺប៉ី​។ 

វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @REUTERS