ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ចំណូល​ពន្ធ​មាន​ការ​កើន​ឡើង តើ​ជា​ការ​បង្ហាញ​ពី​មោទន​ភាព​សម្រាប់​រដ្ឋា​ភិបាល​ឬ​យ៉ាង​ណា​?​

សំឡេង ១១:៣៦
ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ @Internet

ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន ត្រូវ​បាន​កត់​សម្គាល់​ថា​មាន​កំណើន លើស​ផែន​ការ​ជា​រៀង​រាល់​ឆ្នាំ ដែល​នេះ​បាន​កើត​ចេញ​ពី​លទ្ធ​ផល​នៃ​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ​។ កាល​ពីថ្ងៃ​អង្គារ​គ្រាន់​តែ​ចំណូល​ពន្ធ​ដារ​មួយ ត្រូវ​បាន​ប្រកាស​ថា​បាន​កើន​ឡើង​រហូត​ដល់​ជិត​៣ពាន់​លាន​ដុល្លារ​។ កំណើន​នៃ​ការ​ប្រមូល​ពន្ធ​ជា​បន្ត​បន្ទាប់​ដូច្នេះ ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​នូវ​មោទន​ភាព​យ៉ាង​ធំធេង ខណៈ​អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា មិន​មាន​ភាព​អស្ចារ្យ​ណាស់​ណា​ទេ បើ​ធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​។