ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​អាច​ទៅ​រួច​ទេ​ដែល​ប្រទេស​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ប៉ារីស​បើក​កិច្ច​ប្រជុំ​ជា​ថ្មី​ស្តី​ពី​កម្ពុជា​?​

សំឡេង ១២:៤៥
ការចុះកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
ការចុះកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ @FB

ថ្ងៃ​ទី២៣ តុលា ឆ្នាំ១៩៩១-ថ្ងៃ​ទី២៣ តុលា ឆ្នាំ​២០១៨នេះ គឺ​ជា​គម្រប់​ខួប​២៧ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ត្រូវ​បាន​លើក​ឡើង​យ៉ាង​ផុស​ផុល បន្ទាប់​ពី​មាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការ​រំលាយបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ខ្លួន​មេ​បក្ស​នេះ​ដាក់​ពន្ធនាគារ ក៏​ដូច​ជា​ការ​ហាម​ឃាត់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​១១៨នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​។ មន្រ្តី និង​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​បាតុកម្ម​នានា និង​បាន​ដាក់​សំណើ​ផង​ទៅ​កាន់​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដោយ​ស្នើ​ឲ្យ​បើក​កិច្ច​ប្រជុំ​ជា​ថ្មី​ស្តី​ពី​បញ្ហា​កម្ពុជា ព្រោះ​ពួក​គេ​ចោទ​ថា រដ្ឋា​ភិបាល​ខ្មែរ​បាន​ធ្វើ​ខុស​នឹង​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​។ តើ​វា​អាច​ទៅ​រួច​ទេ​ដែល​ប្រទេស​ហត្ថលេខី​ទាំង​នោះ​នឹង​បើក​កិច្ច​ប្រជុំ​ជា​ថ្មី​ទាក់​ទង​នឹង​បញ្ហា​កម្ពុជា​?