ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
នៅពេលជនជាតិវៀតណាមទទួលបានការបណ្តុះបណ្តាលភាសានិងវប្បធម៌ខ្មែរ ពលរដ្ឋខ្មែរកម្ពុជាក្រោមក៏ត្រូវទទួលបានដូចគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣១
ជនជាតិវៀតណាមចំនួន៣៦នាក់ បានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលមួយនៅឯខេត្តតាកែវ មុនពួកគេចូលសញ្ជាតិខ្មែរ។ វគ្គដំបូងដែលមានរយៈ ពេល៣ខែ នេះគឺបង្រៀនពួកគេឲ្យចេះនិយាយភាសាខ្មែរ យល់ដឹងពីវប្បធម៌ ប្រវត្តិសាស្ត្រ និងច្បាប់របស់កម្ពុជា។ នេះបើតាមទីភ្នាក់សារព័ត៌មានវៀតណាមVNA។ នៅពេលដែលជនជាតិវៀតណាមរស់នៅលើទឹកដីកម្ពុជាទទួលបានការបណ្តុះបណ្តាលបែបនេះ តំណាងសមាគមខ្មែរកម្ពុជាក្រោម លើកឡើងថា ពលរដ្ឋខ្មែរជាម្ចាស់កំណើតនៅកម្ពុជាក្រោមក៏ត្រូវទទួលបានការបណ្តុះបណ្តាលដូចគ្នានេះដែរ។