តើការព្រមានរបស់ប្រមុខរដ្ឋាភិបាលលើមន្ត្រីដែលកេងប្រវ័ញ្ចព្រទ្យសម្បត្តិរដ្ឋអាចយឺតពេលឬ?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:០៥
ជាថ្មីម្តងទៀត នៅក្នុងពិធីបិទសន្និបាត គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃអាទិត្យលោក ហ៊ុន សែន បានព្រមានដល់មន្រ្តីក្រោមឱវាទ ឱ្យបញ្ឈប់យកតួនាទីទៅច្បាមយកទ្រព្យសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ នេះគឺជាការលើកឡើងពីរថ្ងៃជាប់ៗរបស់ប្រមុខរដ្ឋាភិបាល ពោលកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងពេលលោកចូលរួមពិធីបុណ្យសមុទ្រនៅខេត្តកំពតលោក ហ៊ុន សែន បានលើកឡើងសំដៅលើករណីចាក់លុបដីចូលសមុទ្រមួយកន្លែងនៅខេត្តកោះកុង ដោយមន្ត្រីយោធាផ្កាយពីរម្នាក់ដែរ។ តើការព្រមានរបស់ប្រមុខរដ្ឋាភិបាលលើមន្ត្រីដែលកេងប្រវ័ញ្ចព្រទ្យសម្បត្តិរដ្ឋអាចយឺតពេលឬ?