ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើវិធានការរបស់រដ្ឋចំពោះការធ្លាក់ចុះភ្ញៀវទេសចរ និងការបិទរោងចក្រមួយចំនួន អាចទប់ទល់បានកម្រិតណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៦
ប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺCovid-19 ដែលបានធ្វើឲ្យវិស័យទេសចរណ៍ថយចុះចំនួនភ្ញៀវបរទេសជាពិសេសចិន និងការបិទរោងចក្រមួយចំនួនដោយសារអស់វត្ថុធាតុដើម រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីឆ្លើយតបនឹងវិបត្តិនេះ។ ឆ្លើយតបចំពោះការថយចុះភ្ញៀវទេសចរ រដ្ឋាភិបាលសម្រេចមិនយកពន្ធលើសណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តសៀមរាបរយៈពេល៤ខែ។ ចំណែកដំណោះស្រាយនៃការបិទរោងចក្រមួយវិញ រដ្ឋាភិបាលនឹងធានារកការងារថ្មីឲ្យកម្មករ និងបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៦០%។ តើវិធានការទាំងនេះអាចទប់ទល់បានកម្រិតណា?