​តើ​ការ​បន្ត​កើត​ឡើង​នៃ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ គឺ​ជា​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​ច្បាប់​?​

សំឡេង ១០:៤០
អំពើហិង្សាលើស្ត្រីនៅតែបន្តកើតឡើង (រូបគំនូរតំណាង)
អំពើហិង្សាលើស្ត្រីនៅតែបន្តកើតឡើង (រូបគំនូរតំណាង) @Internet

នៅថ្ងៃចន្ទនេះ​នេះ គឺជាថ្ងៃ​ចាប់​ផ្តើម​នៃយុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ខាងមុខ។​ ​ក្រុម​អ្នក​ធ្វើ​ការងារ​ខាង​ផ្នែក​សិទ្ធិមនុស្សជាពិសេសខាង​សិទ្ធិ​ស្ត្រីនៅតែ​កត់​សំគាល់​ឃើញថា អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​ពិសេស​ហិង្សា​ទៅ​លើ​ស្ត្រី​ភេទ​នៅតែកើត​មាន​ជាបន្ត​បន្ទាប់ ហើយនៅជាក្តីកង្វល់​ដដែល។ តើមាន​កត្តាអ្វី​ខ្លះ​ដែល​អំពើ​ហិង្សា​លើ​ស្ត្រី​នៅតែ​បន្ត​កើតមានឡើង​ជា​បន្ត​បន្ទាប់ដែល​មិនអាចទប់​ស្កាត់បាន?