ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​លោក ហ៊ុន សែន៖ ​កម្ពុជា​មិន​បោះ​បង់​ចោល​អាមេរិក អឺរ៉ុប ឬ​ចាប់​យក​ចិន​តែ​មួយ​នោះ​ទេ​

សំឡេង ១០:៥៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB

នៅ​ក្នុង​ឱកាស​នៃ​ការ​ថ្លែង​សារ​ពិសេស ស្តីពី​ស្ថាន​ភាព​ថ្មីៗ​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង និង​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​វិភាគ​នយោបាយ និង​សង្គម គឺ​លោក​បណ្ឌិត មាស នី ថា ជា​គោល​ជំហរ របស់​កម្ពុជា មិន​បាន​បោះ​បង់​ចោល​អាមេរិក និង​អឺរ៉ុប ឬ​ចាប់​យក​ចិន​តែ​មួយ​នោះ​ទេ ហើយ​ក៏​មិន​បាន​ជ្រើស​រើស យក​ភាគី​ណា​មួយ រវាង​ចិន និង​អាមេរិក​នោះ​ដែរ​។ ការ​បញ្ជាក់​ច្បាស់ៗ​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើ​ឲ្យ​អ្នក​តាម​ដាន​នយោបាយ និង​សង្គម​កម្ពុជា​មើល​ឃើញ​ថា ជា​ជំហាន​មួយ​ដ៏​វិជ្ជ​មាន ដែល​កម្ពុជា​គប្បី​ប្រកាន់​យក​គោល​នយោបាយ​អព្យា​ក្រឹត្យ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​ខ្លួន​។