ករណីស្តង់ដាកម្ពុជាថៃនិងមីយ៉ាន់ម៉ា ក្រោមក្រសែភ្នែកលោកខាងលិច នៅតែបន្តយល់ផ្សេងគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៩
ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដោយប្រយោល ដែលសំដៅទៅដល់សហគមអន្តរជាតិឲ្យមើលមកបរិបទប្រទេសកម្ពុជាសព្វថ្ងៃ ដូចទៅនឹងប្រទេសថៃ និងមីយ៉ាន់ម៉ាដែរ។ ប្រទេសថៃក៏មានករណីរំលាយគណបក្សប្រឆាំងដូចកម្ពុជាដែរ ប៉ុន្តែអ្នកវិភាគ និងអ្នកស្រាវជ្រាវបញ្ហាសង្គមមើលឃើញថា ប្រមុខរដ្ឋាភិបាលមិនអាចឲ្យសហគមអន្តរជាតិមើលមកកម្ពុជា ក្នុងក្រសែភ្នែកតែមួយដូចថៃនិងមីយ៉ាន់ម៉ាបានទេ។ សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បើមិនអាចមើលមកកម្ពុជាដូចថៃឬមីយ៉ាន់ម៉ានោះមានន័យថា សហគមអន្តរជាតិកំពុងអនុវត្តស្តង់ដាពីរ។ តើហេតុអ្វីស្តង់ដាកម្ពុជាថៃនិងមីយ៉ាន់ម៉ា ក្រោមក្រសែភ្នែកលោកខាងលិច នៅតែបន្តយល់ផ្សេងគ្នា?