ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ដល់​ពេល​រដ្ឋា​ភិបាល​ធ្វើ​ទំនើប​កម្ម​ឧបករណ៍​ពន្លត់​អគ្គិ​ភ័យ ​ដើម្បី​ឆ្លើយ​តប​ការ​អភវឌ្ឍន៍​ក្នុង​ក្រុង​?​

សំឡេង ១២:៣៥
អគ្គិភ័យកំពុងលេបត្របាក់រោងចក្រពូក
អគ្គិភ័យកំពុងលេបត្របាក់រោងចក្រពូក @FB

ករណី​ឆេះ​សិប្បកម្ម​ផលិត​ពូក នៅ​ស្ទឹង​មាន​ជ័យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​រិះ​គន់​ទៅ​លើ​ឧបករណ៍​ពន្លត់​អគ្គិភ័យ​របស់​ក្រុម​សង្គ្រោះ រត់​មិន​ទាន់​ការ​អភិវឌ្ឍន៍​ក្នុង​រាជ​ធានី​ភ្នំពេញ​។ នេះ​ក៏​ដោយ​សារ​តែ​កង្វះ​ឧបករណ៍​ទំនើប​ជា​ពិសេស​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​ទាន់​ឆ្លើយ​តប​ទំហំ​អគារ​។ នេះ​ជា​ការ​ទទួល​ស្គាល់​របស់​ក្រុម​សង្គ្រោះ​។ ប្រឈម​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​និង​អ្នក​ឃ្លាំ​មើល​ឯទៀត ជំរុញ​រដ្ឋា​ភិបាល​ធ្វើ​ទំនើប​កម្ម​ឧបករណ៍​ពន្លត់​អគ្គិ​ភ័យ ដើម្បី​ឆ្លើយ​តប​កំណើន​អគារ​ក្នុង​រាជ​ធានី​ភ្នំពេញ​។